Alertide

ខួរក្បាល ជាសរីរាង្គដ៏សំខាន់របស់រាងកាយ បើខួរក្បាលបានទទួលការ ថែរក្សាល្អ វាផ្តល់ផលល្អចំពោះសុខភាពរាងកាយមនុស្សយើង។ មុខងារចំបងរបស់ខួរក្បាលគឺកោសិកាខួរក្បាល ដែលមានមួយសែនលានកោសិកា ហើយក្នុង កោសិកានីមួយៗ មានសរសៃបណ្តាញបញ្ជូនព៌ត័មាន រវាងកោសិកាខួរក្បាលរាប់ម៉ឺនសរសៃ។
ការធ្វើការរបស់កោសិកាខួរក្បាល គឺមានភ្នាសម៉ៃអ៊ីលីន ដែលជាភ្នាសលីពីតស្រ្តោបអ៊ិចសុនធ្វើអោយក្រាស់ជាងមុន បណ្តាលអោយការបញ្ជូនព័ត៌មានឆ្លងកាត់កោសិកានីមួយៗបានលឿនជាងមុន តាមរយៈរលកចរន្តអគ្គិសនីលោតពីចំនុចមួយទៅចំនុចមួយទៀត ធ្វើអោយអេឡិចត្រុងអគ្គិសនីរំកិលបានឆ្ងាយជាងមុនក្នុងថេរវេលាដដែល គឺ ១២០ម៉ែត្រក្នុងមួយវិនាទី។ សរុបគឺធ្វើអោយខួរក្បាលមានប្រសិទ្ធិភាពខ្លាំងជាងមុន ។
បច្ចុប្បន្ននេះ ដោយសារកត្តាជាច្រើនដូចជា អាយុ ការរស់នៅ ធ្វើអោយ ខួរក្បាលមនុស្សយើងធ្វើការធ្ងន់ជារៀងរាល់ថ្ងៃ។ ដូចនេះយើងត្រូវថែរក្សាខួរក្បាលរបស់យើងអោយមានភាពស្វាហាប់ ឆ្លាតវាងវៃគ្រប់ពេលវេលា។
អ្នកដែលចាប់ផ្តើមមានអាការៈភ្លេចភ្លាំងទាំងនៅវ័យក្មេង ត្រូវរួសរាន់ថែរក្សាខួរក្បាលរបស់អ្នក។ ALERTIDE គឺជាដំណោះស្រាយសម្រាប់ការថែរក្សា និងបំប៉នខួរក្បាលឲ្យដំណើរការប្រត្រតីប្រកបដោយប្រសិទ្ធភាពបំផុត។
ALERTIDE ផ្សំឡើងពីសារធាតុចំរាញ់ពោរពេញទៅដោយគុណប្រយោជន៍ដូចជា
- Bacopa Monnieri Extract (សារធាតុ Saponins Bacoside A&B ២០ %) ដែលជួយទប់ស្កាត់ការចុះខ្សោយនៃកោសិកាខួរក្បាល បង្កើនការចងចាំ និងការរៀនសូត្រ ជួយឲ្យកុមារមានការវិវត្តន៍រីកលូតលាស់នៃប្រព័ន្ធខួរក្បាល និងបញ្ញាស្មារតីបានយ៉ាងប្រសើរ ហើយជួយការពារ កោសិកាខួរក្បាលរងនូវការបំផ្លាញ

- Enzyme Acetyl Choline ដែលជួយការពារជំងឺបាត់បង់ការចងចាំចំពោះមនុស្សចាស់ជរា។

- Soy Protein Isolate ឬប្រូតេអ៊ីនសណ្តែកសៀង បង្កើនសមត្ថភាពសារធាតុបញ្ជូនព័ត៌មានក្នុងសរសៃប្រសាទ Neurotransmitters ដំណើរការប្រកបដោយប្រសិទ្ធភាពខ្លាំងជាងមុន រំញោចបញ្ញាស្មារតីវាងវៃ និងរៀនពូកែជាងមុន។

- Choline Bitartrate បង្កើតសារធាតុ Acetyl Choline មានតួនាទីបង្កើនការចងចាំ។

- ខ្លាញ់ត្រី ផ្សំឡើងពី ២ សារធាតុគឺ
– Omega 3 ដែលមាន EPA និង DHA។
– Omega 6 ដែលប្រកបដោយសារធាតុ DHA ខ្ពស់ ដែលសារធាតុនេះជួយបង្កើនសរសៃម៉ៃអ៊ីលីន ក្នុងប្រព័ន្ធសសៃប្រសាទ ធ្វើឲ្យការបញ្ជូនចរន្តអគ្គិសនីក្នុងកោសិកាសរសៃប្រសាទមានប្រសិទ្ធភាពខ្លាំងឡើង។

- L-Tyrosine ជាសារធាតុបញ្ជូនសារ ដែលមានតួនាទីដ៏សំខាន់ដោយជំរុញការធ្វើការរបស់ក្រពេញក្រោមខួរក្បាល ជំរុញការបញ្ចេញ Growth Hormone ធ្វើឲ្យអារម្មណ៍ស្រស់ស្រាយ បន្ធូរភាពតានតឹង

- L-Theanine ជាអាស៊ីតអាមីណូ ជំនួយការចងចាំ តាមរយៈជំរុញការបង្កើតរលកសញ្ញាខួរក្បាលប្រភេទអាល់ហ្វារ ជួយឲ្យខួរក្បាលមានគំនិតច្នៃប្រឌិតខ្ពស់ រៀនឆាប់ចេះ ឆាប់ចាំ ឆាប់យល់ បង្កើតសារធាតុ GABA មានតួនាទីរក្សាសមតុល្យសារធាតុគីមីក្នុងខួរក្បាល បន្ធូរភាពតានតឹង ធ្វើឲ្យទទួលទានដំណេកបានល្អ។

- Beta Glucan ជាសារធាតុប្រឆាំងរ៉ាឌីកាល់សេរី ការពារប្រព័ន្ធសរសៃ ប្រសាទ និងកោសិកាខួរក្បាលពីភាពតានតឹង។

- Taurine ជាអាស៊ីតអាមីណូ ដែលជំនួយដល់ការវិវត្តន៍ និងរីកលូតលាស់នៃខួរក្បាលនិងប្រព័ន្ធសរសៃប្រសាទ។ ក្រៅពីនេះ នៅមានវីតាមីន B1 B6 B12 ជាក្រុមវីតាមីនដ៏សំខាន់ សម្រាប់ដំណើរការរបស់កោសិកាខួរក្បាល និងប្រព័ន្ធសរសៃប្រសាទ។

ALERTIDE ជាផលិតផលអាហារបំប៉នសម័យថ្មី សម្រាប់មនុស្សជំនាន់ថ្មី ជំនួយដល់ការបំប៉នខួរក្បាល ជំនួយការចងចាំ និងរៀនពូកែ បង្កើនការចងចាំ ថែរក្សាការចងចាំ រួមទាំងជួសជុសកោសិកាខួរក្បាលដែលរងការប៉ះទង្គិច ឬខូចខាតឲ្យមានលក្ខណៈល្អប្រសើរឡើងវិញ។