
Oryza sativa (rice) bran oil ប្រេងកន្ទក់

•សំបូរទៅដោយ Vitamin ជាច្រើន, Omega 3, Omega 6, ដែលជួយធ្វើអោយស្បែកទន់ និងមានសំណើម
•មានសារធាតុ oryzanol មានគុណសម្បត្តិប្រឆាំងរ៉ាឌីកាល់សេរីល្អជាង vitamin E ដល់ទៅ ៦ដង ជួយពន្យារការកើតស្នាមជ្រីវជ្រួញមុនអាយុបានយ៉ាងល្អ
•មានសារធាតុក្រុម ceramide មានគុណសម្បត្តិជា whitener ដែលអាចទប់ស្កាត់ការសំយោគមេឡានីន (melanin) ជាមូលហេតុដែលធ្វើអោយកើតស្នាមអុជខ្មៅលើស្បែក
•ជួយផ្តល់សំនើមដល់ស្បែក។
Cucumber (Cucumis sativas) Extract សារធាតុចំរាញ់ពីត្រសក់

ត្រសក់ជាឱសថបុរាណមួយប្រភេទ ដែលទូទាំងពិភពលោកយកមកប្រើប្រាស់សំរាប់ធ្វើគ្រឿងសំអាងជាយូរមកហើយ ដោយត្រសក់មានសារធាតុ Cystine និង methionine ធ្វើអោយស្បែកមានភាពយឺត តឹងណែន មិនស្ងួតក្រៀមមុនអាយុ និងមានអង់ស៊ីម Erepsin ដែលមានគុណសម្បត្តិជួយរំលាយប្រូតេអុីននៅក្នុងកោសិកាស្បែក
•ជួយកំចាត់កោសិកាស្បែកងាប់បានលឿន
•ជួយបង្រួមរន្ធញើស ជួយបំបាត់ស្នាមជ្រីវជ្រួញ បំបាត់ស្នាមផ្លែ មុន
•កាត់បន្ថយខ្លាញ់នៅលើស្បែកមុខបានយ៉ាងល្អ។
•ជួយបន្ថែមសំនើមដល់ស្បែក ធ្វើអោយស្បែកភ្លឺថ្លា
•ជួយបង្កើនភាពយឺតដល់ស្បែក
•កាត់បន្ថយការហើម ក្រហមស្បែក និងជួយជួសជុលកោសិកាស្បែកដែលខូចខាត
•នៅក្នុងត្រសក់មានសារធាតុដែលមានគុណប្រយោជន៍ចំពោះស្បែកជាច្រើនដូចជា វីតាមីន សារធាតុរ៉ែផ្សេងៗ អាស៊ីតអាមីណូ ដែលមានគុណសម្បត្តិជួយធ្វើអោយស្បែកទន់ និងជួយរក្សាភាពសំនើមក្រោមស្បែក
Hamamelis virginiana (Witch hazel)

•ជាពូជរុក្ខជាតិនៅតំបន់អាមេរិចខាងជើង ដែលសំបូរទៅដោយសារធាតុ Tannin មានគុណសម្បត្តិជា
Antioxidant ជួយការពារស្បែកពីបរិស្ថានជុំវិញខ្លួន
• ជួយបង្រួមរន្ធរោមបានយ៉ាងមានប្រសិទ្ធិភាព និងមានឥទ្ធិពល(Astringent) ធ្វើអោយស្បែករាបស្មើម៉ត់
• កាត់បន្ថយការបញ្ចេញខ្លាញ់ក្រោមស្បែកដែលលើសពីតំរូវការ ជួយកំចាត់ខ្លាញ់ដែលលើស
•មានប្រសិទ្ធិភាពសំលាប់បាក់តេរី ដែលជួយកាត់បន្ថយការកើតមុនបានយ៉ាងល្អ
•ជួយរំញោចការផលិត អេឡាស្ទីន និងខលឡាជេនក្រោមស្បែក ធ្វើអោយស្បែកតឹងណែន រាបស្មើ ម៉ត់ និងមានសំណើម
Cocamidopropyl betaine

Cocamidopropyl betaine ជាសារធាតុចំរាញ់ពីផ្លែដូង ដែលមានគុណសម្បត្តិ
•ជួយលាងសំអាតជាតិប្រេង និងសារធាតុកខ្វក់ចេញពីស្បែករបស់អ្នក
•ជួយធ្វើអោយស្បែកងាយស្រូបយកជាតិទឹក និងរក្សាជាតិទឹកក្នុងស្បែកបានយូរ
Glycerine

•ជួយលាងសារធាតុកខ្វក់ និងសារជាតិខ្លាញ់ដោយមិនធ្វើអោយស្បែកស្ងួត
•ជួយបន្ថែមសំណើមដល់ផ្ទៃរបស់ស្បែក
•ជួយបន្ថយស្នាមជ្រីវជ្រួញ ធ្វើអោយស្បែកមានភាពរលោង ទន់និងភ្លឺថ្លា
•ជួយការពារស្បែកប្រឆាំងនឹងការរលាក
•មានប្រសិទ្ធភាពប្រឆាំងបាក់តេរី
Citric acid

•ជួយជំរុះចោលកោសិកាស្បែកងាប់
•ជួយបង្រួមរន្ធរោម
•ជួយទ្រទ្រង់សំណើមដល់ស្បែកដើម្បីកាត់បន្ថយការកើតស្នាមជ្រីវជ្រួញ
•ជួយធ្វើអោយពណ៌ស្បែកមានសភាពស្មើគ្នា
•ជួយសំរួលសភាពស្បែកអោយទន់ភ្លឺ ម៉ត់រលោង

Methylisothiazolinone ត្រូវបានគេស្គាល់ និងប្រើប្រាស់ក្នុងផលិតផល cosmectic និងផលិតផលថែរក្សាសម្រស់ ដែលមានប្រសិទ្ធិភាពខ្ពស់ក្នុងការសំលាប់មេរោគយ៉ាងទូលំទូលាយ ទាំងប្រភេទបាក់តេរី និងមេរោគផ្សិត …..

Panthenol ត្រូវបានផលិតឡើងពី pantothenic acid ឬត្រូវបានគេស្គាល់ថាជា VITAMIN B5
•ជួយការពារស្បែកប្រឆាំងការរលាក
•ជួយបង្កើនសំណើមដល់ស្បែក
•ជួយបង្កើន ELASTICITY
•ជួយកាត់បន្ថយការកើតកន្ទួលរមាស់លើស្បែក
•ជួយធ្វើអោយស្បែកមានសភាពទន់ម៉ត់

Sodium PCA ជាសារធាតុផ្សំមួយដ៏សំខាន់របស់ស្បែក មានលក្ខណះ hygroscopic ដែលមានសមត្ថភាពបឺតស្រូបសំនើមពីបរិយាកាស
•ការពារកោសិកាស្បែកពីការបាត់បង់ជាតិទឹក និងស្ងួត
•កាត់បន្ថយផលប៉ះពាល់ពីបាក់តេរី និងអាលែកហ្សែន
•ជួយអោយកោសិកាស្បែកអាចបឺតស្រូបសារធាតុផ្សំផ្សេងទៀតបានល្អ
គុណសម្បត្តិរបស់Purifying Facial cleansin gel
1.ជួយលាងជំរះភាពកខ្វក់ និងសារធាតុខ្លាញ់លើផ្ទៃមុខបានយ៉ាងស្អាតល្អ
2.កាត់បន្ថយការប្រមូលផ្តុំបាក់តេរីលើស្បែកមុខ
3.មិនមានសារជាតិកាត់ មិនបង្កអោយមានការរលាកស្បែក
4.ជួយបន្ថែមភាពសំនើមដល់ស្បែក
5.ជួួយអោយស្បែកអាចរក្សាជាតិទឹកបានយូរ
6.ជួយបង្រួមរន្ធញើស
7.ជួយបង្កើនភាពយឺតដល់ស្បែក
8.ជួយធ្វើអោយស្បែកមានសភាពទន់ ភ្លឺរលោង
9.កាត់បន្ថយការកើតស្នាមជ្រីវជ្រួញ
10.ជួយជំរុះចោលកោសិកាស្បែកងាប់