
ជាជេលលាងខ្លួនសំរាប់លាងសំអាតស្បែក រួមបញ្ចូលទៅដោយសារធាតុចំរាញ់ពីធម្មជាតិជាច្រើនប្រភេទ និងវីតាមីនជាច្រើនទៀតដែលជួយបំប៉នអោយស្បែកមានភាពម៉ត់រលោង ទន់និងមានសំណើម ថែមទាំងធ្វើអោយមានអារម្មណ៍ស្រស់ស្រាយបន្ទាប់ពីមុជទឹករួច ។
1.Multifruit

ជាប្រភពនៃ AHA ពីធម្មជាតិ ដែលរួមផ្សំគ្នាដោយសារធាតុចំរាញ់ពីធម្មជាតិ 5ប្រភេទ គឺ ប៊ិលបឺរី (Bilberry),សារធាតុចំរាញ់ពីស្ករអំពៅ (Sugar Can), ស្ករមេផល (Sugar Maple), ក្រូច (Orange), សារធាតុចំរាញ់ពីក្រូចឆ្មារ (Lemon). នៅក្នុងសារធាតុចំរាញ់ទាំងអស់នេះមាន AHA ដែលកើតមានតាមធម្មជាតិ ជាអាស៊ីតដែលមាននៅក្នុងផ្លែឈើមានម៉ូលេគុលតូចបំផុត ជួយជំរុញវដ្តនៃកោសិកាស្បែក ជួយផ្តល់សំនើមដល់ស្បែក ជំរុសកោសិកាស្បែកដែលងាប់យ៉ាងមានសុវត្ថិភាព រំញោចការផលិតកោសិកាស្បែកថ្មី ជួយធ្វើអោយស្បែកទន់ ម៉ត់រលោង សំរួលសភាពស្បែកអោយមានពណ៌ស្មើគ្នា និងមើលទៅស្រស់ថ្លា ក្មេងជាងវ័យ ។
2. Aloe Gel-Ecocert

សារធាតុចំរាញ់ពីបន្ទាលកន្ទុយក្រពើ ជារុក្ខជាតិឱសថដែលយើងស្គាល់យ៉ាងច្បាស់ ។ ការសិក្សាស្រាវជ្រាវបានបង្ហាញថា សារធាតុអន្ធិលនេះមានសារធាតុច្រើនជាង 130ប្រភេទដូចជា Pollysccharide , Aloctin A , Aloctin B……. , ជាសារធាតុដែលមានប្រសិទ្ធិភាពក្នុងការលាបអោយដំបៅជាសះស្បើយលឿន ដោយជួយទប់ស្កាត់ការកើតមានការរលាកក្នុងរាងកាយ។ ការសិក្សាស្រាវជ្រាវបានបញ្ជាក់ទៀតថា សារធាតុចំរាញ់ពីបន្ទាលកន្ទុយក្រពើអាច
•ប្រឆាំងនឹងមេរោគបាក់តេរី និងផ្សិតនៅលើស្បែកបាន
•ជួយធ្វើអោយស្បែកមានសំនើម
•អាចកាត់បន្ថយអាការះរមាស់ក្រហាយពីភាពស្ងួតនៅក្នុងបរិយាកាសបាន ។
3.Cucumber Extract

សារធាតុចំរាញ់ពីត្រសក់ (Cucumber Extract)មានគុណសម្បត្តិជួយផ្តល់សំនើមដល់ស្បែក ធ្វើអោយស្បែកមានភាពភ្លឺថ្លា បង្កើនភាពយឺតដល់ស្បែក កាត់បន្ថយការឡើងកន្ទួលក្រហម និងជួសជុលកោសិកាស្បែក ។ ត្រសក់សំបូរទៅដោយសារធាតុ Glucide, Amino Acid , និងសារធាតុរ៉ែផ្សេងៗ ដែលជួយរំញោចការបង្កើនសំណើមដល់ស្បែក សារធាតុ Cystine , Methionine , Polysaccharide ដែលជួយធ្វើអោយស្បែកស្រស់ថ្លា ប្រឆាំងការកើតកន្ទួលក្រហម បង្កើនភាពយឺតដល់ស្បែក។
4. Amitose GOA

ជាវីតាមីនស៊ី ដែលមានការច្នៃប្រឌិតថ្មីដោយមានគុណសម្បត្តិពិសេសជាងវីតាមីនស៊ីប្រភេទផ្សេងទៀត មានស្ថេរភាពខ្ពស់ មិនប្តូរពណ៌ពេលប៉ះជាមួយនឹងបរិយាកាស ឬពន្លឺ។ ជាសារធាតុ Antioxidants ជួយប្រឆាំងរ៉ាឌីកាល់សេរី ផ្តល់សំនើមដល់ស្បែក ជួយសំរួលសភាពស្បែកអោយសភ្លឺថ្លា ដោយបញ្ឈប់ដំនើរការការផលិតគ្រាប់មេឡានីននៅក្នុងកោសិកាស្បែក មានចំនែកក្នុងការផលិតខូឡាជេន Collagen និង Fibroblast នៅក្នុងស្រទាប់ស្បែក ធ្វើអោយស្បែកមានភាពយឺតនឹងតឹងណែនល្អ
5. Niacinamide

•
វីតាមីនបី3 (Niacinamide)
• ជួយផ្តល់សំនើមដល់ស្បែក ធ្វើអោយស្បែកទន់ ម៉ត់រលោង
• ជួយកាត់បន្ថយការផលិតគ្រាប់ពណ៌នៃស្បែក (Hyperpigment) ធ្វើអោយស្បែកសភ្លឺថ្លា
•ជំរុញអោយស្បែកផលិតខូឡាជេន (Collagen) និងសេរាម៉ាយ (Ceramide) ធ្វើអោយស្បែកមានភាពយឺត តឹងណែន មានសុខភាពល្អ ។
6. Tocopherol

វីតាមីនE និងខ្សែស្រលាយរបស់វីតាមីនE មានគុណសម្បត្តិជា Antioxidant ។ ការសិក្សាស្រាវជ្រាវបានបង្ហាញថា វីតាមីនE ជួយកាត់បន្ថយ Psoriasis erythema កាត់បន្ថយស្នាមផ្លែ និងស្នាមជ្រីវជ្រួញលើស្បែក ។ កាត់បន្ថយអត្រាការបំផ្លាញកោសិកាស្បែកពីពន្លឺព្រះអាទិត្យ ដែលធ្វើអោយកើតស្នាមក្រហម។ ជួយផ្តល់សំនើមនិងកាត់បន្ថយការស្ងួតប្រេះស្បែក ។
7. Chamomile Extract

សារធាតុចំរាញ់ខាម៉ូម៉ាយជួយកាត់បន្ថយការរលាក និងប្រតិកម្មស្បែកមានប្រសិទ្ធិភាពប្រឆាំងបាក់តេរីព្យាបាលមុន និងការពារស្បែកពីជាតិពុលផ្សេងៗជួយបង្កើនសំណើម ធ្វើអោយស្បែកម៉ត់់់រលោងកាត់បន្ថយស្នាមដំបៅប្រើបានគ្រប់សភាពស្បែក ជួយធ្វើអោយអារម្មណ៍ស្ងប់ បំបាត់កង្វល់ គេងលក់ស្រួល ជួយប្រឆាំងការរលាកនៅក្នុងបរិវេណមាត់ ក ស្បែក និងជួយព្យាបាលមុខរបួស ។
8. Menthol

Mentholជាសារធាតុដែលមានក្លិនក្រអូបត្រជាក់ ធ្វើអោយអារម្មណ៍ស្រស់ស្រាយ ជួយបន្ធូរភាពតានតឹង ។
វីធីប្រើ : ចុចផលិតផលដាក់លើបាតដៃ លាយជាមួយទឹកបន្តិចដើម្បីអោយកើតពពុះ ធ្វើការម៉ាស្សាថ្នមៗលើស្បែកទូទាំង រាងកាយ និងលាងជំរះដោយទឹកស្អាត
បំរុងប្រយ័ត្ន : ប្រើប្រាស់ចំពោះផ្នែកខាងក្រៅរាងកាយប៉ុណ្ណោះ ហាមលេបចូលក្នុងមាត់។ ប្រសិនបើមានករណីលេបចូលក្នុងមាត់សូមផឹកទឹក តាមអោយបានច្រើននិងប្រឹក្សាជាមួយគ្រូពេទ្យជាបន្ទាន់ , គួរសាកល្បងផលិតផលមុនការប្រើប្រាស់ដោយលាបនៅបរិវេណក្រោយ ត្រចៀកឬគន្លាក់ដៃហើយទុកចោលរយះពេល 48ម៉ោងដើម្បីសង្កេតអាការះ, ប្រសិនបើកើតមានអាការះអាលែកហ្ស៊ី ឬរមាស់ ក្រហាយ គួរបញ្ឈប់ការប្រើប្រាស់ និងប្រឹក្សាជាមួយគ្រូពេទ្យជាបន្ទាន់ ។
អាការះអាលែកហ្ស៊ីកើតមានទៅតាមបុគ្គល គួរអាននិងសិក្សាពីពត៌មានអោយបានលំអិត និងអនុវត្តន៍តាមអោយបានត្រឹមត្រូវ។
ផលិតផលនេះ អាចមិនសាកសមសំរាប់អ្នកដែលមានស្បែកងាយអាលែកហ្ស៊ីជាពិសេស ។