យល់ដឹងអំពីចំណីអាហារខ្លះៗ ដែលជំនួយដល់ភ្នែក

by / / Highlight, Knowledge

slide1
គេតែងតែនិយាយថា ស្រឡាញ់មនុស្សម្នាក់ស្មើនឹងគ្រាប់ភ្នែក មានន័យថា គ្រាប់ភ្នែកពិតជាសំខាន់ណាស់សម្រាប់រាងកាយមនុស្ស ព្រោះវាអាចធ្វើឲ្យយើងមើលឃើញពិភពនៅជុំវិញខ្លួនយើងបាន។ ដូច្នេះបើសិនជាមានបញ្ហាកើតមានលើភ្នែក ឬមើលមិនឃើញល្អ វាពិតជាប៉ះពាល់ដល់របៀបរស់នៅខ្លាំងណាស់។ ជាមួយគ្នានេះដែរ សុខភាពច្រើនតែអាចថយចុះដោយសារតែកត្តាជាច្រើនដូចជា ស្ត្រេស ជំងឺ គ្រោះថ្នាក់ និងរបបអាហារមិនត្រឹមត្រូវ។ អ្វីដែលជាដំណឹងល្អនោះគឺថា យើងអាចថែរក្សាភ្នែកឲ្យនៅល្អឥតខ្ចោះបានទោះបីជាអាយុកាន់តែច្រើនក៏ដោយ តាមរយៈការញ៉ាំអាហារល្អៗចំពោះសុខភាពភ្នែកដូចជា

 

slide2

ត្រីមានអាស៊ីតខ្លាញ់អូមេហ្គាបីដែលអាចជួយបង្ការជំងឺភ្នែកឡើងបាយបាន

slide3

បន្លែពណ៌បៃតងចាស់មានសារធាតុ Xeanathin និង Lutein ដែលភ្នែកត្រូវការដើម្បីសុខភាពល្

 

slide4

ស៊ុតមានវីតាមីន និងជាតិរ៉ែខ្ពស់ ដែលអាចជួយបង្ការភាពស្ងួត និងការខ្វាក់មាន់បាន

 

slide5

គ្រាប់ផ្លែឈើដូចជា ផ្លែអាលម៉ុនក៏មានអាស៊ីតខ្លាញ់អូមេហ្គាបី ដែរ

 

slide6

ម្ទេសប្លោកពណ៌លឿងមានសារធាតុ Zeaxanthin ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការថែរក្សាភ្នែកឲ្យមានសុខភាពល្អបំផុត

 

slide7

ផ្លែឈើជូរៗដូចជា ក្រូច សម្បូរវីតាមីន C ដែលអាចកាត់បន្ថយការកើតជំងឺភ្នែកឡើងបាយ និងជំរុញដល់សុខភាពភ្នែកកាន់តែល្អថែមទៀត

  • Pin It
TOP