ជំងឺទឹកដក់ក្នុងភ្នែក

by / / Highlight, Knowledge

***ជំងឺទឹកដក់ក្នុងភ្នែក (និយមន័យ)

 

2

  • អ្វីទៅជាជំងឺទឹកដក់ក្នុងភ្នែក (Glaucoma)

ជំងឺទឹកដក់ក្នុងភ្នែក (Glaucoma) បណ្តាលមកពីសំពាធក្នុងគ្រាប់ភ្នែកឡើងខ្ពស់ និងមានការចុះខ្សោយនៃសសៃចក្ខុវិញ្ញាណ ហើយបាត់បង់ការមើលឃើញ។ ការបាត់បង់ការមើលឃើញនេះ គឺចាប់ផ្តើមពីរង្វង់ខាងក្រៅរបស់ខ្សែភ្នែក ហើយបើមិនទទួលបានការព្យាបាលទេ អាចធ្វើឲ្យបាត់បង់ការមើលឃើញទាំងស្រុង។ ភាគច្រើនកើតឡើងចំពោះភ្នែកទាំងសងខាង ដោយឆ្លងពីម្ខាង ទៅម្ខាងទៀត។

1

ជំងឺទឹកដក់ក្នុងភ្នែក គឺជាជំងឺមួយក្នុងចំណោមជំងឺភ្នែកដទៃទៀតជាច្រើន ដែលបណ្តាលឲ្យខូចសសៃបាតភ្នែក (Optic Nerve Damage) បាត់បង់ដែនគំហើញ និងវិវត្តទៅរកភាពពិការភ្នែក។ ជំងឺទឹកដក់ក្នុងភ្នែក អាចទាក់ទងទៅនឹងការកើនឡើងនៃសម្ពាធទឹកនៅក្នុងភ្នែកលើសពីធម្មតា (Elevated IOP) ឬសម្ពាធទឹកនៅក្នុងភ្នែកធម្មតា (Normal IOP)។ ជំងឺនេះ អាចកើតឡើងជារឿយៗ ដោយគ្មានរោគសញ្ញាអ្វីគួរឲ្យចាប់អារម្មណ៍ នៅក្នុងដំណាក់កាលដំបូង (No symptoms in its early stage) ។ ការមិនបានព្យាបាលពីដំបូងទី វានឹងបណ្តាលឲ្យដែនគំហើញថយចុះ និងខូចសសៃបាតភ្នែក រហូតដល់ពីការភ្នែក។ ជំងឺទឹកដក់ក្នុងភ្នែកកើតមានឡើងលើមនុស្ស២ទៅ៣% ដែលមានអាយុចាប់ពី ៤០ឆ្នាំឡើងទៅ ហើយក្នុងចំណោមអ្នកទាំងនោះ ៥០% មិនបានធ្វើរោគវិនិច្ឆ័យឲ្យបានដឹងជាមុនទេ។

***មូលហេតុជំងឺទឹកដក់ក្នុងភ្នែក

ភាពខុសប្រក្រតីនៃសម្ពាធទឹករបស់កែវភ្នែក ជាមូលហេតុនៃការកើតជំងឺនេះ។ ភ្នែករបស់មនុស្ស មានសរីរាង្គមួយដែលហៅថា ថតខាងមុខ ឬអែនធើរាឈេមប៊ើ ដែលស្ថិតនៅចន្លោះប្រស្រីភ្នែក និងខូនា ក្នុងនោះមានផ្ទុកសារធាតុរាវម្យ៉ាងឈ្មោះ អែកខ្វេសញូម័រ ដែលមានតួនាទីនាំអុកស៊ីសែន និងសារជាតិអាហារទៅចិញ្ចឹមពាសពេញបរិវេណនៃជាលិកា។ ទឹកអែកខ្វេស ហូរចេញពីអែនធើរាឈេមប៊ើ តាមប្រព័ន្ធបង្ហូរដ៏ស្មុគស្មាញមួយ។ ចំពោះមនុស្សធម្មតា ទឹកអែកខ្វេស ដែលផលិតចេញពីខូនា មានតុល្យភាពគ្នានឹងទឹកដែលហូរចេញទៅក្រៅ វាធ្វើឱ្យសម្ពាធទឹកក្នុងភ្នែកស្ថិតក្នុងសភាពធម្មតា។ តែចំពោះអ្នកកើតជម្ងឺទឹកដក់ក្នុងភ្នែកវិញ ទឹកក្នុងខូនានឹងហូរចេញក្រៅមានកម្រិតតិចទៅៗ រហូតធ្វើឱ្យសម្ពាធទឹកក្នុងភ្នែកកាន់តែកើនឡើងជាលំដាប់។ សម្ពាធទឹកកើនឡើងកាន់តែច្រើនទៅៗ វានឹងធ្វើឱ្យសរសៃប្រសាទភ្នែកត្រូវខូចខាតជាមិនខាន ហើយឈានទៅរកការបាត់បង់គំហើញទាំងស្រុងបាន។

untitled-1

*មូលហេតុបណ្តាលឲ្យមានជំងឺទឹកដក់ក្នុងភ្នែក

  • ការកើនឡើងនៃអាយុ (Increasing Age)
  • ទឹកនោមផ្អែម (Diabetes Mellitus)
  • ភ្នែកឡើងបាយ (Cataract)
  • ឈាមបាតភ្នែក (Disc Hemorrhage)
  • លើស្ត្រីច្រើនជាងបុរស (Women than Men)
  • របួសភ្នែក (Eye Trauma)

1 2 3 4 5

***អាការ និងរោគសញ្ញា

      * ការសង្កេតមើលអាការៈនៃជំងឺទឹកដក់ក្នុងភ្នែក

 

១. ឈឺភ្នែក ឬវិលមុខពេលខំប្រឹងសម្លឹងយូ

២. ស្រវាំងភ្នែក ឆាប់រោយគ្រាប់ភ្នែកជាងធម្មតា

៣. មើលត្រង់ពីមុខគឺឃើញច្បាស់ ក៏ប៉ុន្តែទំហំនៃការមើលឃើញមានរង្វាស់តូចចុះ

៤. ការប៉ាន់ប្រមាណនៃចម្ងាយដោយខ្សែភ្នែកថយចុះ សង្កេតបានពីកាដើរបុកប៉ះវត្ថុផ្សេងៗ

៥. សាកល្បងបិទភ្នែកម្ខាង ហើយសម្លឹងមើលវាថាតើនៅមើលឃើញជាប្រក្រតី ឬទេ

1 2 3

  • រោគសញ្ញានៃជំងឺទឹកដក់ក្នុងភ្នែក

១. ឈឺក្បាលខ្លាំង (Headache)

២. ក្អួតចង្អោរ (Nausea and Vomit)

៣. ឈឺចាប់ក្នុងភ្នែកខ្លាំង (Sever Eye Painful)

៤. គំហើញថយចុះ (Visual Loss)

៥. ការបាត់បង់ដែនគំហើញ (Conjunctiva Hyperemia)

៦. កូនក្រមុំរីក (Dilated Pupil)

៧. សម្ពាធទឹកនៅក្នុងភ្នែកកើនឡើអ (Elevated IOP)

  • Pin It
TOP