
ពិធីបុណ្យនេះរៀបចំឡើងរយៈពេលពេញ១ថ្ងៃ តែជាក់ស្តែង ការត្រៀមពិធីគឺមានរយៈពេល៤ឬ៥ថ្ងៃមុនពិធីមកដល់ ដោយត្រូវរៀបចំតុបតែងក្រុមហ៊ុនជាមួយនិង ការរចនាពណ៏មាស ភ្លើងពណ៏ចំរុះ និង ការចាក់ស្គើតយ៉ាងស្រស់ស្អាត មានក្បាច់រចនាផ្សេងៗ ពីបងស្រី ចន្ធី
ខ្លឹមសារសំខាន់ៗនៃកម្មវិធីនាពេលព្រឹកមាន ការសូត្រមន្តចម្រើនព្រះបរិត្ត លើករាសី អញ្ជើញទស្សបារមីទីជិតឆ្ងាយ មកប្រស់ព្រុំ ចម្រើនលាភជ័យ សិរីសួរស្តី ជ័យឧត្តមដល់ក្រុមហ៊ុន បុគ្គលិក សមាជិក ទាំងអស់ ជាពិសេស មហាគ្រូសារ ឌី ណេតវើក វើលដ៍វាយដ៍ ខេមបូឌាទាំងមូល
នៅថ្ងៃត្រង់វេលាម៉ោង១២រហូតដល់ម៉ោង៥ល្ងាចមាន កម្មវិធីរាំកំសាន្ត ចែកអំណោយ(កាដូ)ឆ្នាំថ្មីពីសមាជិក បុគ្គលិក និង ជាពិសេសកាដូពីលោកប្រធាន ណាត់ថាផុង ប៊ុនសារ៉ាំ ការចាប់រង្វាន់ធំគឺដីមួយប្លង់តម្លៃ៧៥០០ដុល្លា និង ល្បែងកំសាន្តផ្សេងៗជាច្រើនទៀតដូចជា ប្រកូតរាំ ផ្លុំម្សៅ ចាក់កៅស៊ួកង ញ៉ាំនំ ដែលមានពិធីករវោហារពីរោះគឺលោក ឈន់ ស៊ីវវុត្ថា
លោកប្រធាន ណាត់ថាផុង ប៊ុនសារ៉ាំ បានមានប្រសាសន៍ថា លោកធ្វើកម្មវិធីបុណ្យនេះឡើងដើម្បី ចម្រើនបុណ្យខ្យល់ ដល់ក្រុមហ៊ុន បុគ្គលិក សមាជិកទាំងអស់ ដើម្បីកម្ចាត់បង់នូវឧប្បត្តិទ្រុបមិនល្អ រឿងរ៉ាវអាក្រក់ ឲ្យចប់ទៅតាមឆ្នាំចាស់នោះចុះ និង សុំឲ្យរឿងរ៉ាវល្អៗ ពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ និង ពលៈ ចូលកើតមានដល់ បុគ្គលិក សមាជិកទាំងអស់ កុំបីអខានឡើយ។














